នគរអាឡិកហ្សានឌើរ (Alexander) និងអស់អ្នកដែលទទួលដំណែងក្រោយៗគាត់
The Empires of Alexander and His Successors
ការពិពណ៌នា
ប្រមាណអំឡុងឆ្នាំ ៣៣៥-៣០៣ មុនគ.ស. ការដែលអាឡិកហ្សានឌើរដ៏អស្ចារ្យឡើងសោយរាជ្យជាស្ដេចនៅនគរម៉ាសេដូន (នៅក្រិកខាងជើងបំផុត) គឺជាពេលវេលានៃការកត់ពីចំណុចបញ្ចប់នៃចក្រភពពើស៊ី។ ក្រោយពេលដែលទីក្រុង-ខេត្តផ្សេងៗនៅក្រិកបានផ្ដល់ភក្ដីភាព និងភាពស្មោះត្រង់ដល់គាត់ ហើយបូករួមនឹងភាពខ្លាំងក្លារបស់គាត់ ដូច្នេះនៅពេលដែលលោក អាឡិកហ្សានឌើរ ទៅច្បាំង ការនោះបានជួយគាត់ក្នុងការវាយយក (ជាលំដាប់លំដោយ) ទឹកដីដែលធ្លាប់ជាកម្មសិទ្ធិរបស់សាសន៍ពើស៊ី ក្នុងរយៈពេលតែ១២ឆ្នាំ។ មិនយូរប៉ុន្មានក្រោយនោះមក គាត់ក៏បានស្លាប់ក្នុងអាយុ៣៣ឆ្នាំនៅស្រុកបាប៊ីឡូន (ឆ្នាំ៣២៣ មុនគ.ស.)។ ទឹកដីដែលគាត់បានវាយយកក៏ត្រូវបានបែងចែកគ្នាក្នុងចំណោមមេទ័ពរបស់គាត់ ហើយពួកគេតែងតែឈ្លោះដណ្ដើមអំណាចគ្នាឥតឈប់ឈរ។ ពួកគេបានធ្វើបែបនេះរហូតសល់ដីដូចដែលមានបង្ហាញក្នុងរូបភាពនេះ (ប្រមាណឆ្នាំ ៣០៣ មុនគ.ស.)។
Description
c. 335–303 B.C. The ascension of Alexander the Great to the throne of the Macedonian kingdom (in northern Greece) spelled the end for the mighty Persian Empire. After gaining the loyalty of the other citystates of Greece, Alexander’s astounding military prowess and success enabled him to systematically overtake virtually all of Persia’s former territory within 12 years. Soon after he died in Babylon at age 33 (323 B.C.), Alexander’s conquered territory was divided among his generals, who constantly vied with each other for power until their territories resembled those shown here (c. 303).