ព្រះ​យេស៊ូវ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ដទៃ​ឃើញ​ក្រោយ​ពី​ពេល​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ

ព្រះ​យេស៊ូវ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ដទៃ​ឃើញ​ក្រោយ​ពី​ពេល​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ

Jesus’ Appearances after His Resurrection

ការពិពណ៌នា

(ម៉ាថាយ២៨:១៦-២០; ម៉ាកុស១៦:៩-១៣; លូកា ២៤:១៣-៥៣; យ៉ូហាន ២០:១១-២១:១៩) គ្រប់​កណ្ឌ​ដំណឹងល្អ​ទាំង​បួន (និង​កណ្ឌ​មួយ​ចំនួន​ទៀត​នៃ​ព្រះ​គម្ពីរ​សញ្ញាថ្មី)​សុទ្ធតែ​បាន​លើក​ឡើង​អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​សម្ដែង​ព្រះ​អង្គ​ទ្រង់​ដល់​អ្នក​ដទៃ​ឲ្យ​ឃើញ ប៉ុន្តែ​មាន​តែ​កណ្ឌ​លូកា​មួយ​ប៉ុណ្ណោះ​ដែល​បាន​រៀបរាប់​អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ឡើង​ទៅ​កាន់​ស្ថាន​សួគ៌​វិញ​នៅ​លើ​ភ្នំ​ដើម​អូលីវ​ដែល​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡឹម។ លោក​គ្រូ​ពេទ្យ លូកា ក៏​បាន​លើក​ឡើង​អំពី​ការ​សន្ទនា​រវាង​ព្រះ​យេស៊ូវ និង​សិស្ស​ពីរ​នាក់​របស់​ទ្រង់​នៅ​លើ​ដង​ផ្លូវ​ទៅ​ភូមិ​អេម៉ោស (ដែល​សព្វ​ថ្ងៃ​នេះ​គេ​ហៅ​ថា ឃ្វាឡូនីយាហ៍ (Qaluniyah) តែ​មិន​មែន​ភូមិ​អេម៉ោស​នៅ​ជំនាន់​ចន្លោះ​ព្រះ​គម្ពីរ​សញ្ញាចាស់ និង​ព្រះ​គម្ពីរ​សញ្ញាថ្មី​នោះ​ទេ ព្រោះ​វា​នៅ​ទិស​ខាង​លិច​ពេក)។ សាវ័ក ម៉ាថាយ និង​សាវ័ក យ៉ូហាន បាន​កត់​សម្គាល់​ពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​លេច​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ឃើញ​នៅ​តំបន់​កាលីឡេ។

Description

(Matthew 28:16–20; Mark 16:9–13; Luke 24:13–53; John 20:11–21:19) Each of the Gospels and a few other New Testament books mention various appearances by Jesus after his resurrection, but only Luke notes that Jesus ascended to heaven from the Mount of Olives just outside Jerusalem. Luke also recounts Jesus’ discussion with the two disciples on the road to Emmaus (likely modern Qaluniyah, not the Emmaus of the intertestamental period, which lay too far west). Matthew and John note that Jesus also appeared to his disciples in the region of Galilee.

Downloads